Cambodian mindset and restriction

Cambodia is an old nation that has been created long ago. Throughout each era, virtuous traditions and culture were passed on by our ancestors. Nevertheless, as a matter of fact, some of these cultures and traditions have earnestly influenced our contemporary society. In order to gain a higher awareness of these traditions or so-called “mindset”, my team has conducted surveys with several interviewees. Below is what we were told:

  1. Girls aren’t allowed to study away from home

    Few people living in the rural regions believe that parents shouldn’t allow their daughter(s) to study in the city that’s distant from their home. The reason is without any guidance, their daughter(s) might walk the wrong path (in opposition to Cambodian traditions), that could ruin the family’s reputation.

  2. Man is the head of the family.

    Husband is the only one who makes decisions. By doing so, his wife must always ask for opinions and permissions from the whole family and her husband before execution. If her husband says “no”, she has no rights to go against him and must not execute what she has requested. Besides, people think that it’s an obstacle for women to feed their children and managing the family without her husband.

  3. Marriage is an obligation for women.

    The society expects all women to have a life partner. Their lives are not completed without having a family. If she doesn’t have a marriage, she will be discriminated by the whole crowd.

These are only some of the information we gathered from our survey. Nonetheless, the responses were mostly focused on Cambodian women and this, undoubtedly, express the restrictions and extreme mindset from the society on women.

ប្រទេសកម្ពុជាមានដើមកំណើតជាយូរលង់ណាស់មកហើយ ។ បុព្វបុរសខ្មែរបានបន្សល់ទុកនូវអរិយធម៌ និងវប្បធម៌ល្អល្អះជាច្រើនអនេកមកកាន់កូនៗជំនាន់ក្រោយ ។ បើទោះបីជាយ៉ាងនេះក៏ដោយ វប្បធម៌ និងទំនៀមទំលាប់ខ្លះបានជះឥទ្ធិពលយ៉ាងខ្លាំងមកលើសង្គមខ្មែរនាពេលបច្ចុប្បន្ន ។ ដើម្បីអោយកាន់តែយល់ច្បាស់អំពីទំនៀមទំលាប់ ឬដែលយើងអាចហៅថាជាផ្នត់គំនិតនោះ ក្រុមរបស់នាងខ្ញុំបានសហការគ្នា ចុះធ្វើស្ថិតិជាមួយបងប្អូនប្រជាពលរដ្ឋមួយចំនួន ហើយនេះគឺជាអ្វីដែលពួកគាត់បានប្រាប់ :

 

១. មនុស្សស្រីមិនអាចរៀនឆ្ងាយពីផ្ទះ

ប្រជាជនមួយចំនួននៅឯជនបទនៅតែគិតថា ឪពុកម្ដាយមិនគួរឲ្យកូនស្រីសិក្សានៅឯទីក្រុងដែលឆ្ងាយពីក្រុមគ្រួសារនោះទេ ។ មូលហេតុគឺមកពីគេជឿថា កូនស្រីនឹងដើរផ្លូវខុស ហើយធ្វើអ្វីដែលខុសឆ្គងទៅនឹងប្រពៃណីនៅពេលដែលពួកគេមិនស្ថិតក្រោមការគ្រប់គ្រងរបស់គ្រួសារ ។​

២. បុរសត្រូវជាអ្នកដឹកនាំគ្រួសារ

ស្វាមីគឺជាអ្នកដែលសម្រេចចិត្តគ្រប់បែប។  ដូច្នេះហើយ ប្រពន្ធត្រូវតែសាកសួរគ្រួសាររបស់គាត់មុនពេលសម្រេចធ្វើអ្វីមួយ ។ បើសិនជាស្វាមីរបស់គាត់មិនអនុញ្ញាតគឺគាត់មិនត្រូវធ្វើវាឡើយ ។ ម៉្យាងវិញទៀត នោះពេលដែលអត់ពីស្វាមីទៅ ប្រជាជនខ្មែរតែងតែគិតថាប្រពន្ធនឹងមានការលំបាកក្នុងការចិញ្ចឹមកូន និងគ្រប់គ្រងគ្រួសារ ។

៣. មនុស្សស្រីត្រូវតែរៀបការ

សង្គមទាំងមូលតែងតែរំពឹងទុកថា មនុស្សស្រីទាំងអស់ត្រូវតែមានគូរស្រករ ។ ជីវិតរបស់ពួកគេនឹងមិនពេញលេញឡើយ បើសិនមិនមានគ្រួសារដូចគេដូចឯង ។ បើសិនជាពួកគេមិនរៀបការ ពួកគេអាចរងនូវពីការរើសអើងពីអ្នកដទៃ ។

៤.​ កូនចៅត្រូវតែរៀបការតាមទំនៀមទំលាប់

វាជាអ្វីដែលប្រជាជនខ្មែរយើងតែងតែធ្វើពីដើមមកម្លេះ ។ ដូច្នេះ កូនចៅជំនាន់ក្រោយត្រូវតែគោរពប្រពៃណីនោះដោយត្រូវរៀបការតាមបែបបទដែលខ្មែរយើងធ្លាប់ធ្វើ ។

៥. ស្រ្ដីមិនអាចជៀសចាន ឆ្នាំងរួចទេ​ (ស្រ្ដីវិលចង្ក្រានមិនជុំ)

កូនស្រីត្រូវតែផ្គត់ផ្គង់គ្រួសារ និងកូន ហើយគិតគូរពីពួកគាត់ដោយរៀបចំផ្ទះសំបែង និងម្ហូប ។ ចាស់ៗតែងតែនិយាយថា កូនស្រីរៀនល្មមៗបានហើយ មិនបាច់ខ្ពស់ពេកទេ ដោយសារតែពេលមានគ្រួសារគាត់ត្រូវតែនៅផ្ទះ ហើយត្រូវបោះបង់ការងារ រឺការសិក្សា ។

៦.  ក្រោយពេលស្រ្ដីឆ្លងទន្លេ ពួកគាត់ត្រូវតែតម

មនុស្សស្រីត្រូវតែបិរិភោគអាហារក្រៀមក្រោះ រឺហិលៗដូចជាអាហារដែលលាយឡំជាមួយនឹងម្រេច

និងផឹកស្រាថ្នាំ ។ ពេលខ្លះ នៅពេលដែលពួកគេមានអាការៈដូចជា វិលមុខ ឈឺក្បាល បងប្អូនខ្មែរយើងខ្លះជឿថាពួកគេកំពុងតែទាស់ដោយសារតែបរិភោគអាហារមិនចេះតម ។

៧. ការប្រើប្រាស់ថ្នាំខ្មែរ

ពេលស្ត្រីមានគភ៌ និងហូបអាហារខុស វាបណ្ដាលឲ្យគាត់ទាស់។ ប្រជាជនបស្វែងរកថ្នាំខ្មែរ ភាគច្រើនជា រុក្ខជាតិ។ សូម្បីតែចាស់ៗមិនស្គាល់មុខងារនៃថ្នាំច្បាស់លាស់ ឬក៏ពេលណាត្រូវប្រើថ្នាំណា។

 

ទាំងនេះគឺជាព័ត៌មានត្រួសៗដែលយើងបានមកពីការធ្វើសិ្ថតិ យ៉ាងណាមិញចំលើយដែលយើងទទួលបានភាគច្រើនគឺផ្តោតទៅលើស្ត្រីខ្មែរ ហើយនេះ ស បញ្ជាក់យ៉ាងច្បាស់ពីការដាក់គំហិត និងផ្នត់គំនិតបែបជ្រុលនិយមហួសរបស់ខ្មែរមកកាន់ភាពជាស្រ្តី ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *